តើមូហាំម៉ាត់ជានរណា?

តើមូហាំម៉ាត់ (ព្យាការីមូហាំម៉ាត់) ជានរណា? - ប្រវត្តិសាស្ត្រព្យាការីមូហាំម៉ាត់ - Who is Muhammad?
ការស្វែងយល់ពីប្រវត្តិព្យាការីមូហាំម៉ាត់:
តើមូហាំម៉ាត់ (ព្យាការីមូហាំម៉ាត់) ជានរណា?:

មូហាំម៉ាត់ គឺជាសារហារី ឬអ្នកនាំសាររបស់អល់ឡោះ។ លោកបានប្រសូត្រ នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងឆ្នាំ៥៧០ ដែលនៅពេលនោះ សាសនាគ្រឹស្ត នៅមិនទាន់ត្រូវបានបង្កើតឡើងពេញលេញនៅឡើយនៅទ្វីបអឺរ៉ុប។ ដោយសារ ឪពុករបស់លោកបានទទួលមរណភាពមុនពេលដែលលោកត្រូវបាន ប្រសូត្រហើយក្រោយមកមិនយូរប៉ុន្មាន ម្ដាយរបស់លោកក៏បានទទួលមរណភាព ចោលលោកទៀតនោះ ឪពុកមារបស់លោកបានយកលោកមកចិញ្ចឹមបីបាច់ពី កុលសម្ព័ន្ធគូរ៉ាស៊ីស (Quraysh) ។ នៅពេលដែលលោកធំឡើងលោកត្រូវបានគ ស្គាល់ថាជាមនុស្សត្រឹមត្រូវមានចិត្តសប្បុរស និងស្មោះត្រង់។ ដូច្នេះហើយបានជា ពួកគេតែងតែស្វែងរកលោកដើម្បីធ្វើជាអាជ្ញាកណ្ដាលនៅពេលមានជម្លោះកើតឡើងម្តងៗ។ អ្នកប្រវត្តិវិទូបានចាត់ទុកគាត់ថាជាមនុស្សស្លូតត្រង់ស្ងប់ស្ងាត់ និងចេះគិតគូរ វែងឆ្ងាយ។

ណាពីមូហាំម៉ាត់ (ព្យាការីមូហាំម៉ាត់) ជាមនុស្សដែលមានលក្ខណៈស៊ីជម្រៅ នឹងធម្មជាតិ ស្អប់ខ្ពើមទង្វើអយុត្តិធម៌ និងការធ្លាក់ចុះដុនដាប ដែលកើតមាននៅក្នុង សង្គមរបស់លោក និងបានអូសបន្លាយជាយូរយារមកហើយ។ ទម្លាប់របស់លោក មុនពេលលោកក្លាយជាព្យាការី លោកតែងតែទៅរូងភ្នំហ៊ីរ៉ក នៅជិតកំពូលភ្នំអាល់នូរ "ភ្នំនៃពន្លឺ" នៅជិតទីក្រុងម៉ាកាស់ ដើម្បីធ្វើការសញ្ជឹងគិត និងពិចារណា។


ប្រវត្តិសាស្ត្រព្យាការីមូហាំម៉ាត់៖

ទឹកដីអារ៉ាប់

ពីដើមឡើយការស្រាវជ្រាវប្រវត្តិឥស្លាមពុំធ្លាប់មានឡើយ ប៉ុន្តែបន្ទាប់ពីណាពីមូហាំម៉ាត់បានកកើតរួចមក អ្នកវិទ្យាសាស្ត្រវិទូអារ៉ាប់ជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិណាពីមូហាំម៉ាត់ទាក់ទងទៅនឹងខ្សែស្រឡាយ អម្បូរ នឹងពូជពង្សាវដាពីមុនៗមក ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រឥស្លាមអោយអ្នកជំនាន់ក្រោយៗបានដឹង។ មិនតែប៉ុណ្ណោះ ការស្រាវជ្រាវបានធ្វើអោយអ្នកវិទ្យាសាស្ត្ររកឃើញនូវប្រវត្តិជាច្រើនដែលទាក់ទងទៅនឹងទឹកដីប្រទេសអារ៉ាប់ ពូជសាសន៍អារ៉ាប់ នឹងប្រពៃណី វប្បធម៌អារ៉ាប់ ។ល។ បន្ទាប់មកអ្នកប្រវត្តិវិទូឥស្លាមទាំងអស់នោះបានចងក្រងជាប្រវត្តិសាស្ត្រ នឹងបានរកឃើញពីធាតុពិតដែលកើតមានឡើងតាំងពីសម័យកាលណាពីអាទាំ (មនុស្សកើតមុនគេលើលោក) មក រហូតមកក្នុងសង្គមអារ៉ាប់ជាបន្តបន្ទាប់នាពេលបច្ចុ្បន្ននានាសម័យកាលនេះ។

ទឹកដីអារ៉ាប់ ត្រូវបានគេស្គាល់ថា បានកកើតមានឡើងតាំងពីសម័យកាលណាពីអាទាំមកម្លេះ ដោយមានប្រវត្តិសាស្ត្រជាច្រើនបានចងក្រង រាប់រាប់អំពីទឹកដីមួយនេះ ជាពិសេសផ្អែកលើភស្តុតាងដ៏ជាក់ស្តែងដែលអល់ឡោះបានមានបន្ទូលក្នុងគម្ពីរៗដែលទ្រង់បញ្ចុះមកលើព្យាការីៗរបស់ទ្រង់មុន ដូចជា គម្ពីតាវរ៉ត អាន់ជីល នឹងហ្សូពួរ ហើយនឹងពម្ពីរចុងក្រោយដែលទ្រង់បានរៀបរាប់ប្រាប់ណាពីមូហាំម៉ាត់ គឺ គម្ពីរ អាល់កូរអានុលការីម ដែលយើងកំពុងប្រើប្រាស់រហូតមកទល់សប់ថ្ងៃនេះ។ #អារ៉ាប់ មានន័យថា វាលខ្សាច់ និង ព្រៃល្បោះ ហើយអត្ថន័យផ្សេងទៀតមានន័យថា ហួតហែង (ស្ងួត) ដែលគ្មានទឹកនឹងរុក្ខជាតិ។ ពាក្បនេះត្រូវបានគេនិយមប្រើប្រាស់ពីសម័យកាលមួយទៅសម័យកាលមួយទៀតជាបន្តបន្ទាប់ គឺចាប់តាំងពីពាក់កណ្តាលនៃឧបទ្វីបនៃទឹកដីអារ៉ាប់មកម្លេះ ហើយបន្តប្រើក្នុងសង្គមអម្បូរ រឺជនជាតិអារ៉ាប់ផ្សេងៗចាប់តាំងពីពេលនោះមក។ ព្រទេសអារ៉ាប់ពីមុនឡើយមានទំហំផ្ទៃដីធំធេងរាប់ម៉ឺនគីឡូម៉ែត្របួនជ្រុង ដោយឧបទ្វីបអារ៉ាប់ភាគខាងលិចជាប់ព្រុំប្រទល់សមុទ្រក្រហម នឹងសីណៃ ភាគខាងកើតជាប់ព្រុំប្រទល់កោះអារ៉ាប់ ហើយមួយផ្នែកធំនៃទឹកដីអារ៉ាប់គឺទឹកដីភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់ ភាគខាងត្បូងនៃទឹកដីអារ៉ាប់ជាប់នឹងមហាសមុទ្រឥណ្ឌា ភាគខាងជើងជាប់នឹងប្រទេសហ្សាម (ស៊ីរី) នឹងប្រទេសអ៊ីរ៉ាក់។ ដូច្នោះអ្នកវិទ្យាសាស្ត្របានធ្វើការវាយតំលៃថា ទឹកដីអារ៉ាប់មានទំហំធំធេង។ ប៉ុន្តែបន្ទាប់ពីប្រទេសនេះចាប់ផ្តើមមានកលសម្ព័នក្រុមរួចមក វាបានប្រែក្លាយទៅជាអម្បូរផ្សេងៗ នឹងពុះចែកទឹកដីផ្សេងៗគ្នា ដែលអម្បូរទាំងអស់នោះបានរស់នៅជាក្រុមៗក្នុងទឹកដីអារ៉ាប់មួយនេះទៅតាមក្រុមរបស់ពួកគេ រហូតក្លាយជាប្រទេសមួយផ្សេងៗគ្នា នឹងបន្តហៅជាចក្រភពអារ៉ាប់រហូតមកទល់បច្ចុប្បន្ន។


ជនជាតិអារ៉ាប់

ជនជាតិអារ៉ាប់ចាប់ផ្តើមមានតាំងពីសម័័យកាលដ៏យូលុងមកហើយ ហើយជនជាតិនេះបានបែកចេញជាអម្បូរផ្សេងៗជាច្រើនរាប់ពាន់អម្បូរ មានតូចមានធំ មានច្រើនមានតិច ប៉ុន្តែពួកគេគ្រប់អម្បូរទាំងអស់នោះសុទ្ធសឹងជាជនជាតិអារ៉ាប់ដូចគ្នា។ បើយោងតាមប្រវត្តិសាស្ត្រផ្លូវការមួយរបស់ជនជាតិអារ៉ាប់ បានបែងចែកជនជាតិអារ៉ាប់ទៅជាបីអម្បូរធំៗ គឺ៖

1. អារ៉ាប់ ប៉ាអ៊ីដាស់៖

ពួកគេមានដើមកំនើតមកពីអំបូរ គូនូរ ដែលមានប្រវត្តិពូជពង្សាវដារបស់ពួកគេមិនច្បាស់លាស់ ដោយសារពួកគេមួយចំនួនបានក្លាយចេញពីអម្បូរ អាត់ហ្សាមូត តីស្ស ជូដើស្ស អាំឡាក និងផ្សេងៗ។

2. អារ៉ាប់ អារ៉ីពាស់៖

ពួកគេគឺជាជនជាតិអារ៉ាប់ដែលមានខ្សែស្រឡាយពីវង្សត្រកូល អ៉ាក់រ៉ប ពិន យើសជើប។ ពួកត្រូវបានគេស្គាល់តាមរយៈងារដែលភាគច្រើនគេហៅថា អម្បូរ កោះតាន់ មានដើមកំនើតពីប្រទេសយ៉ាម៉ែន ប៉ុន្តែអម្បូរកោះតាន់នេះបានដាច់ខ្សែស្រឡាយគ្នាទៅជាពីរផ្សេងទៀត គឺ អម្បូរ ហីមញើរ និង កះឡាន់។

3. អារ៉ាប់ មូសតារីពាស់៖

គឺជាគឺជាជនជាតិអារ៉ាប់ដែលមានវង្សត្រកូលខ្សែស្រឡាយពីមកណាពី អ៊ីព្រហីម និង អ៊ីស្មាអែល ហើយពួកគេត្រូវបានគេស្គាល់តាមរយៈឈ្មោះងារដែលគេហៅថា អារ៉ាប់ អាត់ណាន។ កលសម្ព័ន កាស់ឡាន់ បានចាកចេញពីទឹកដីយ៉ាមែន ហើយបានទៅដល់គ្រប់ទឹសទីលើផ្ទៃដីអារ៉ាប់ មូលហេតុនៃការចាក់ចេញរបស់របស់ពួកគេដោយសារអណាចក្ររួមបានគ្រប់គ្រងលើសេដ្ធកិច្ចជំនួញរបស់ពួកគេស្ទើទាំងស្រុង ជាហេតុដែលបង្ខំអោយពួកគេគ្មានជំរើសដើម្បីបំលាស់ទីលំនៅ។ ដូច្នោះដែអាណាចក្ររួមបានបិទផ្លូវជំនួញ (បិទសេដ្ធកិច្ច) របស់ពួកគេទាំងផ្លូវទឹកនឹងផ្លូវគោក បន្ទាប់ពីរអាណាចក្រនេះបានគ្រប់គ្រងលើប្រទេសអេហ្ស៊ិប នឹង ហ្សាម (សីរ៉ី) រួមមក។ ជនអន្តោប្រវេសន៍មកពីកលសម្ព័នកាស់ឡាន់ដែលនៅគ្រប់ទឹសទីលើទឹកដីអារ៉ាប់នោះ ត្រូវបានគេឃើញនឹងបែកចែកជាបួនក្រុមផ្សេងទៀត គឺ៖ (១) ក្រុមអាល់ហើស្ស (២) ក្រុមលើឃ្ឃ នឹងជុទ្ទាំ (៣) ក្រុមតៃយ៉ី (៤) គិនទះ។


តើនរណាជាអម្បូរកូរើស្ស?

ដូចយើងបានដឹងខាងលើមកហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិអារ៉ាប់ តាំងពីដើមឡើយគ្មានអម្បូរកូរើស្សនោះទេ ក្នុងចំណោមអម្បូរផ្សេងធំៗជាច្រើនតាំងពីមុនសម័យកកាលណាពីអ៊ីព្រហីម នឹងអ៊ីស្មាអែលមក ដូច្នោះតើអម្បូរកូរើស្សចាប់ផ្តើមមានតាំងពីពេលណា ហើយនរណាជាអ្នកធ្វើអោយមាន រឺជាអ្នកដំបូងដែលហៅអំបូរកូរើស្សនេះ? សំនួរនេះ ត្រូវបានគេចោទសួរ ហើយបានក្លាយជាប្រធានបទមួយដែលធ្វើអោយអ្នកដែលមានឈ្មោះជាអម្បូរកូរើស្សនាម័យកាលនោះ មានភាពមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែអម្បូរមួយនេះ គ្មានមូលដ្ធានច្បាស់លាស់ពីការកកើតអម្បូរមួយនេះឡើយ ស្រាប់តែបន្ទាប់ក្រោយមបានរីកផុសឈ្មោះអម្បូរនេះឡើង ពោល មុនណាពីមូហាំម៉ាត់។

នៅក្នុងប្រវត្តិសាស្ត្រជនជាតិអារ៉ាប់បាននិយាយថា៖ អម្បូរកូរើស្សកើតចេញពីគ្រប់អម្បូរផ្សេងៗទៀត ដូចជា៖ (ប៉ាអ៊ីដាស់ អារ៉ីពាស់ មូសតារីពាស់ ។ល។) បន្ទាប់ពីណាពីអ៊ីស្មាអែលស្លាប់ មានន័យថា អំបូរកូរើស្សចាប់ផ្តើមមានឈ្មោះឡើងក្លាយជាអម្បូរមួយផ្សេងទៀត ដែលអម្បូរមួយនេះកើតចេញពីគ្រប់ចំរុះអម្បូរផ្សេងៗ បន្ទាប់ពីណាពីអ៊ីស្មាអែលបាត់បង់ជីវិត្តរួច រហូតមកទល់សម័យកាល ប៉ានី ហាស៊ីម អូម៉ៃយ៉ះ ណាវហ្វាល់ មើឃស្ស៊ូម ផ្សេងៗ។ ពួកគេនេះហើយដែលជាអ្នកធ្វើអោយមានអម្បូរកូរើស្សនេះឡើង។ ចាប់តាំងពីពេលនោះមក អម្បូរកូរើស្សបានលិចធ្លូឈ្មោះឡើងក្លាយជាអម្បូរមួយដ៏ធំ ដែលមានពូជពង្សវង្សត្រកូលដើមពីខ្សែស្រឡាយណាពីអ៊ីព្រហីម និងអ៊ីស្មាអែល។


សាសនាអ្នកអារ៉ាប់

នៅក្នុងសម័យកាលណាពីអ៊ីស្មាអែល អ្នកអារ៉ាប់មួយចំនួនតូចបានអនុវត្តន៍តាមការអំពាវនាវរបស់ណាពីអ៊ីស្មាអែល ដែលលោកណែនាំអោយអ្នកអារ៉ាប់ទាំងអស់នោះចាក់ចេញពីសាសនាសំពះរូបចំលាក់ តាមមាគារ៌ដ៏ត្រឹមត្រូវដែលពាំនាំដោយឪពុករបស់លោក គឺណាពីអ៊ីព្រហីម អោយសំពះព្រះអល់ឡោះតែមួយគត់ បន្ទាប់ពីមួយរយះកាលដែលអ្នកអារ៉ាប់ទាំងអស់នោះភ្លេចនូវមាគារ៌ព្រះអល់ឡោះដែលណាពីមុនៗពាំនាំជួនពួកគេរួចមកនោះ។

បន្ទាប់ពីណាពីអ៊ីស្មាអែលបាត់បង់ជីវិត្ត មិនយូប៉ុន្មាននៅលើទឹកដីម៉ាក្កះ ក្នុងជំនាន់ អាំរ៉ូ ពិន លូហៃ (Amru Bin Luhay) (គាត់គឺជាមេដឹកនាំអំបូរឃូហ្សាអះ)។ អាំរ៉ូ ត្រូវបានគេទទួលស្គាល់ថា ជាចាស់ព្រិត្តិចារ្យក្នុងអម្បូរមួយរូប ដែលមានភាពចេះដឹងខ្ពង់ខ្ពស់ និងឥរិយាបទទៀងត្រង់ មានអត្តចរឹកស្លូតបូត ថែមទាំងជាបុគ្គលដែលតែងតែជួយយកឧស្សាចំពោះអ្នកទន់ខ្សោយ អ្នកទីទល់ក្រ ជាអ្នកចូលរួមចេញមុខមាត់ដោះស្រាយរាល់បញ្ហាណាមួយនៅក្នុងសហគមរបស់គាត់។ អាំរ៉ូគឺជាបុគ្គលដែលអ្នកអារ៉ាប់តែងតែលាន់មាត់ស្ងោចសសើពីទង្វើល្អ នឹងភាពយុត្តិធម៌របស់គាត់មិនដាច់ពីមាត់ ការគោរពស្រលាញអ្នកអារ៉ាប់មានជានិច្ចចំពោះអាំរ៉ូ រហូតមានថ្ងៃមួយ អ្នកអារ៉ាប់ បានសំណូមពរដើម្បីលើកអាំរ៉ូធ្វើជាមេដឹកនាំរបស់ក្រុមខ្លួនពិតប្រាកដ ប៉ុន្តែការលើកឡើងនេះត្រូវបានអាំរ៉ូបដិសេធមិនទទួលយក។ បន្ទាប់ពីនោះ អាំរ៉ូបានធ្វើដំណើទៅកាន់ប្រទេស ហ្សាម (ស៊ីរី) ដោយលោកបានទទួលដំណឹងថា នៅឯប្រទេសហ្សាម មានអ្នកចេះដឹងខ្ពង់ខ្ពស់ នឹងជាទឹកដីដែលបវរ នឹងមានមនុស្សម្នាច្រើន ដែលពួកគេភាគច្រើនជាអ្នកចេះដឹង និងមានអំណាច។ នៅពេលទៅដល់ប្រទេសហ្សាម អាំរ៉ូ បានឃើញអ្វីៗដែលថ្មី ខុសប្លែកពីអ្វីដែលខ្លួនកំពង់តែកាន់ភ្ជាប់ប្រតិបត្តិសាសនាតាមមាគារ៌របស់អ៊ីស្មាអែល គឺពួកគេ (ប្រជាជនហ្សាម) កំពុងយករូបចំលាក់ធ្វើជាព្រះ។ ឃើញដូច្នោះ អាំរ៉ូ បានគិតក្នុងចិត្តថា អ្វីដែលពួកគេកំពុងតែសំពះនោះ (រូបចំលាក់) គឺជាព្រះដ៏ពិតប្រាកដ ដោយឃើញនឹងភ្នេក ហើយគិតក្នុងចិត្តថា ទឹកដីហ្សាមគឺជាទឹកដីដែលអល់ឡោះបញ្ចុះណាពីមកច្រើនជាងទឹកដីផ្សេងៗ ហើយទឹកដីនេះសំបូរទៅដោយអ្នកចេះដឹងខ្ពង់ខ្ពស់ មានគីតាប (សៀវភៅ) ច្រើនលើសលប់ នឹងមានប្រត្តិសាស្ត្រល្អជាច្រើន ដូច្នោះ អ្វីពួកគេ (ប្រជាជនហ្សាម) កំពង់សំពះនោះ គឺជាអ្វីដែលត្រឹមត្រូវពិតប្រាកដគ្មានការសង្ស័យឡើយ។ បន្ទាប់ពីរយះពេលមិនយូប៉ុន្មាន អាំរ៉ូ ស្នាក់នៅឯហ្សាម អាំរ៉ូ បានធ្វើដំណើវិលត្រលប់ទៅទឹកម៉ាក្កះរបស់ខ្លួនវិញ ដោយពាំនាំរូបចំលាក់មួយ (រូបចំលាក់ឈ្មោះហូពាល់) ជាមួយផងដែ។ នៅពេលដល់ម៉ាក្កះ អាំរ៉ូ បានយករូបចំលាក់នោះដាក់នៅក្នុងកាក្ពះ ហើយស្រែកប្រាប់អ្នកអារ៉ាប់នៅឯម៉ាក្កះថា៖ ចូរពួកអ្នកមើលចុះ នេះគឺជាព្រះដែលកំពុងនៅចំពោះមុខយើង គឺជាព្រះដែលត្រឹមត្រូវពិតប្រាកដ ដែលពួកយើងទាំងគ្នាត្រូវគោរពសំពះ គឺជាព្រះដែលបង្គាប់បញ្ជាអោយសំពះដោយណាពីអ៊ីព្រហីម តែផ្ទុយមកវិញពួកយើងកំពុងចាញ់បោកការពាំនាំរបស់អ៊ីស្មាអែលជាកូនប្រុសរបស់អ៊ីព្រហីមទៅវិញ ដែលថាអល់ឡោះគឺជាព្រះ ទាំងពួកយើងទាំងអស់គ្នាមិនដែលធ្លាប់បានឃើញអល់ឡោះសូម្បីម្តង។ ការពាំនាំរបស់ អាំរ៉ូ នេះបានរីកសោះសាយគ្រប់ទឹកទី រហូតដល់ទឹកដីហីជើស (កាតា) ហើយអារ៉ាប់នៅហីជើសកចាប់ផ្តើមបោះបង់សាសនាដែលពាំនាំដោយអ៊ីស្មាអែល ទៅសំពះរូបចំលាក់តាមអ្នកអារ៉ាប់នៅឯម៉ាក្កះវិញ មូលហេតុដោយសារម៉ាក្កះគឺជាទីប្រជុំជនអ្នកអារ៉ាប់ទាំងឡាយ ហើយកជាទីកន្លែងដែលមានកាក្ពះនៅទីនោះផងដែ។ បន្ទាប់ពីពេលនោះមក អ្នកអារ៉ាប់ទាំងអស់នោះកចាប់ផ្តើមសំពះរូបចំលាក់ធ្វើជាព្រះ ហើយពួកគេបានចាប់ផ្តើមធ្វើរូបចំលាក់ផ្សេងៗទៀត ដូចជា រូបចំលាក់ឈ្មោះ ម៉ាណះ (ដាក់នៅផ្នែកសមុទ្រក្រហមជិតកូទៃ្យ) រូបចំលាក់ឈ្មោះ អាល់ឡាតា (ដាក់នៅតអ៊ីហ្វ) រូបចំលាក់ឈ្មោះ អាល់អូហ្សា (ដាក់នៅវ៉ាទីនើឃឡះ) រូបចំលាក់ទាំងបីនេះ គឺជារូបចំឡាក់ធំជាងគេបង្អស់ ដាក់តាំងដើម្បីសំពះ។ ចាប់តាំងពីពេលនោះមក ការសំពះរូបចំលាក់បានរីកសោះសាយគ្រប់ទឹសទីលើទឹកដីអារ៉ាប់ នឹងក្នុងផ្ទះរបស់ពួកគេ មិនតែប៉ុន្នោះ ពួកគេបានធ្វើរូបចំលាក់ជាច្រើន (360រូបចំលាក់) ដាក់តាំងក្នុងកាក្ពះ ហើយជឿជាក់ថា គឺជាព្រះដែលត្រឹមត្រូវដែលពាំនាំដោយណាពីអ៊ីព្រហីមជូនចំពោះពួកគេ គឺជាសាសនាដែលពិតប្រាកដ តែអ៊ីស្មាអែលបំផ្លៃសាសនាសំពះរូបសំលាក់របស់គេ ទៅជាសំពះអល់ឡោះវិញទាំងមិនដឹងរឺឃើញអល់ឡោះនៅត្រង់ណា។ នេះហើយគឺជាសម័យកាលចាហីលីយ៉ាស់ (الجاهلية) ដូច្នោះប្រការហ្សីរីក (វង្វេង) ចំពោះអល់ឡោះក៏ចាប់ផ្តើមមានចាប់ពីពេលនោះមក ហើយពួកគេសំពះរូបចំលាក់ចាប់តាំងពីពេលនោះមករហូតមកទល់សប់ថ្ងៃ។


អត្ថន័យសំពះរូបចំលាក់របស់អារ៉ាប់វង្វេង

អ្នកអារ៉ាប់វង្វេងទាំងអស់នោះ មានវិន័យនឹងក្បួនខ្នាតសំពះរូបចំលាក់របស់ខ្លួន តាមការនែនាំ នឹងចង្អល់បង្ហាញដោយ អាំរ៉ូ ដោយពួកគេគិតថា អាំរ៉ូ គឺជាបុគ្គលតែម្នាក់គត់ដែលពាំនាំនូវអ្វីដែលត្រឹមត្រូវក្នុងការគោរពប្រតិបត្តិសាសនារបស់ខ្លួនដែលអ៊ីព្រហីមបង្គាប់បញ្ជាពួកគេពីមុនមក នៅក្នុងចិត្តពួកគេនៅតែតាមអ្វីដែលអ៊ីព្រហីមបានចង្អល់បង្ហាញពីមាគារ៌ពីមុនមកដដែល តែពួកគេសំពះរូបចំលាក់ ក្នុងគោលបំណងដើម្បីអោយរូបចំលាក់នោះពាំនាំនូវអ្វីដែលជាការបួងសួងរបស់ពួកគេ ទូលប្រាប់ទៅកាន់ព្រះអល់ឡោះ។ អត្ថន័យទាំងអស់នោះមានដូចជា៖

១. ពួកគេតាំងសមាធិ នៅចំពោះមុខរូបចំលាក់ ហើយស្នើសុំទៅចំពោះរូបចំលាក់នោះ ដោយមានការអង្វករ ដូចជា សុំជំនួយនៅពេលមានគ្រោះណាមួយកើតឡើង សុំរូបចំលាក់អោយបង្គ្រប់តាមគោលបំណងប្រាថ្នារបស់ពួកគេ ហើយសុំអោយរូបចំលាក់នោះពាំនាំអ្វីដែលគេស្នើសុំ អង្វករនោះទូលប្រាប់ព្រះអល់ឡោះ ដើម្បីអល់ឡោះទទួលយក នឹងប្រទានសមតាមប្រាថ្នារបស់ពួកគេ។

២. ពួកគេធ្វើហាជ្ជីទៅចំពោះរូបចំលាក់ទាំងអស់នោះ ដោយមានការតវ៉ាហ្វជំវិញរូបចំលាក់ទាំងអស់នោះ និងធ្វើខ្លួនអោនលំទូនទៅចំពោះរូបចំលាក់ ដើម្បីបង្ហាញពីភាពស្មោះត្រង់ នឹងក្តីគោរពប្រណិប័ត។

៣. ពួកគេបូជាសត្វធាតុផ្សេងៗ ដូចជាអូដ សេះ ពពែ ។ល។ ដើម្បីបង្ហាញពីភាពជិតកាយជិតចិត្តពួកគេទៅចំពោះរូបចំលាក់ទាំងអស់នោះ ដោយមានពោលឈ្មោះរូបចំលាក់ទាំងនោះនៅពេលសំឡេះសត្វ។ ធ្វើការបូជាសាច់ ឆ្អឹង ឈាម ផ្សេងៗ នៅមុខរូបចំលាក់ទាំងនោះ ដើម្បីជាដង្វាយ តបស្នងដល់រូបសំលាក់។

ដូចអល់ឡោះមានបន្ទូលនៅក្នុងគម្ពីរអាល់កូរអានថា៖

وَجَعَلُواْ لِلّهِ مِمِّا ذَرَأَ مِنَ الْحَرْثِ وَالأَنْعَامِ نَصِيباً فَقَالُواْ هَـذَا لِلّهِ بِزَعْمِهِمْ وَهَـذَا لِشُرَكَآئِنَا فَمَا كَانَ لِشُرَكَآئِهِمْ فَلاَ يَصِلُ إِلَى اللّهِ وَمَا كَانَ لِلّهِ فَهُوَ يَصِلُ إِلَى شُرَكَآئِهِمْ سَاء مَا يَحْكُمُونَ

មានន័យថា៖ ពួកគេបានចាត់ទុកកសិផល និងសត្វ ពាហនៈដែលលោកបានបង្កើតមួយចំណែកសម្រាប់អ់ល់ឡោះ រួចមកពួកគេ បាននិយាយថា នេះគឺសម្រាប់អល់ឡោះ តាមការសន្មតរបស់ពួកគេ ហើយ នេះគឺសម្រាប់វត្ថុជាទីសក្ការៈរបស់ពួកយើង។ ក្រោយមក អ្វីដែលត្រូវបាន កំណត់ថាសម្រាប់វត្ថុជាទីសក្ការៈរបស់ពួកគេនោះ នឹងមិនបានត្រូវដល់ទៅ អល់ឡោះទេ ហើយអ្វីដែលត្រូវបានកំណត់ថា សម្រាប់អល់ឡោះនោះ នឹង ត្រូវដល់ទៅវត្ថុជាទីសក្ការៈរបស់ពួកគេ។ អាក្រក់បំផុត អ្វីដែលពួកគេបានកាត់ ក្តីនោះ (ស៊ូរ៉ោះអាន់អាម 136)

وَقَالُواْ هَـذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لاَّ يَطْعَمُهَا إِلاَّ مَن نّشَاء بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لاَّ يَذْكُرُونَ اسْمَ اللّهِ عَلَيْهَا افْتِرَاء عَلَيْهِ سَيَجْزِيهِم بِمَا كَانُواْ يَفْتَرُونَ

មានន័យថា៖ ហើយបាននិយាយតាមការសន្មតពួកគេទៀតថា នេះគឺជាសត្វពាហនៈ និង កសិផលដែលត្រូវហាមមិនឱ្យបរិភោគវាទេ លើកលែងតែជនដែលយើងប្រាថ្នា។ និងជាសត្វពាហនៈដែលខ្នងវាត្រូវបានគេហាម (ផ្ទុកពីលើ) ។ ហើយ និងជាសត្វពាហនៈ ដែលពួកគេមិនសូត្រនាមអល់ឡោះទេ នៅពេលសំឡេះ វាសុទ្ធតែជាការប្រឌិតទល់នឹងលោក។ លោកនឹងទូទាត់ទៅពួកគេ នូវអ្វីដែល ពួកគេធ្លាប់ប្រឌិត (ស៊ូរ៉ោះអាន់អាម 138)

مَا جَعَلَ اللّهُ مِن بَحِيرَةٍ وَلاَ سَآئِبَةٍ وَلاَ وَصِيلَةٍ وَلاَ حَامٍ وَلَـكِنَّ الَّذِينَ كَفَرُواْ يَفْتَرُونَ عَلَى اللّهِ الْكَذِبَ وَأَكْثَرُهُمْ لاَ يَعْقِلُونَ

មានន័យថា៖ អល់ឡោះពុំបានចាត់ទុកជាបំរាមទេ អូដ្ឋចោះ ត្រចៀក អូដ្ឋដោះលែង អូដ្ឋញី និងអូដ្ឋបា ក៏ប៉ុន្តែពួកដែលមិនបានជឿ ពួកគេ បានមួលបង្កាច់លើអល់ឡោះ។ ហើយពួកគេ ភាគច្រើនណាស់មិនពិចារណា (ស៊ូរ៉ោះ អាល់ម៉ាអ៊ីដាស់ 103)

وَقَالُوا مَا فِي بُطُونِ هَذِهِ الْأَنْعَامِ خَالِصَةٌ لِذُكُورِنَا وَمُحَرَّمٌ عَلَى أَزْوَاجِنَا وَإِنْ يَكُنْ مَيْتَةً فَهُمْ فِيهِ شُرَكَاءُ سَيَجْزِيهِمْ وَصْفَهُمْ إِنَّهُ حَكِيمٌ عَلِيمٌ

មានន័យថា៖ យើងប្រណិប័តន៍ម្ចាស់ទាំងនេះ គ្មានអ្វីក្រៅ ពីដើម្បីធ្វើឱ្យយើងកាន់តែខិតជិតទៅអល់ឡោះ យ៉ាងជិតបំផុតនោះឡើយ។ (ស៊ូរ៉ោះអើហ្ស ហ្សូមើរ 03)

មានន័យថា៖ ក្រោយមក ចូរពួកអ្នកចាកចេញពីទីណាដែលមនុស្សបានចាកចេញ ហើយចូរពួកអ្នកសុំអភ័យទោសទៅអល់ឡោះ។ អល់ឡោះពិតជាអ្នកអភ័យទោសឱ្យជាអ្នកអាណិតស្រឡាញ់បំផុត។ (ស៊ូរ៉ោះ អាល់ប៉ាក្ករ៉ោះ 199)

មានន័យថា៖ នែ៎បុត្រអាដាម! ចូរពួកអ្នកស្លៀកពាក់សម្លៀកបំពាក់ល្អៗរបស់ពួកអ្នក នៅរាល់ទីកន្លែងគោរព។ (ស៊ូរ៉ោះ អាល់អាក់រ៉ាហ្វ 31)

មានន័យថា៖ ពុំមែនជាទង្វើល្អទេ ដែលពួកអ្នកបានចូលគេហដ្ឋានតាមច្រកក្រោយនោះ ក៏ប៉ុន្តែទង្វើល្អនោះ គឺជនណាដែលបានគោរពកោតខ្លាច។ ហើយចូរពួកអ្នកចូលគេហដ្ឋានតាមទ្វាររបស់វា។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ សង្ឃឹមថាពួកអ្នកនឹងបានជោគជ័យ។ (ស៊ូរ៉ោះ អាល់ប៉ាក្ករ៉ោះ 189)

សូមរង់ចាំអានបន្តវគ្គទី០២
យកពី ទស្សនឥស្លាម - Islamic Vision

ប្រវត្តិសាស្ត្រព្យាការីមូហាំម៉ាត់ ភាគទី02:

ណាពីមូហាំម៉ាត់ (ព្យាការី)

ឪពុករបស់ព្យាការីមូហាំម៉ាត់ ឈ្មោះ អាប់ឌុលឡោះ ពិន អាប់ឌុលមូតាលិប (សៃពះ) ពិន ហាហ្ស៊ីម (អាំរ៉ូ) ពិន អាប់ឌុលម៉ាណាហ្វ (មូហ្គីរ៉ោះ) ពិន កូសៃ (សៃយិត) ពិន គីឡាប ពិន មូររ៉ោះ ពិន កាអាប់ ពិន ឡាស្ស ពិន ហ្គលិប ហ្វាត់ (ផ្តើមអម្បូរកូរើស្ស) អាប់ឌុលឡោះ លោកជាកូនច្បងទីមួយក្នុងគ្រួសារអាប់ឌុលមូតាលិប។ លោកបានស្លាប់តាមផ្លូវដោយសារជំងឺ នៅម៉ាទីណះ ក្នុងគ្រាដែលលោកធ្វើដំណើវិលត្រលប់ពីប្រកបមុខរបររកស៊ីជាអ្នកជំនួញនៅប្រទេស ហ្សាម (ស៊ីរី) វិញ ក្នុងគ្រានោះ ព្យាការីមូហាំម៉ាត់នៅក្នុងគរ៌ម្តាយ (អាម៉ីណះ) មិនទាន់ប្រសូតនៅឡើយទេ។ ឯម្តាយរបស់ព្យាការីមូហាំម៉ាត់វិញ ឈ្មោះ អាម៉ីណះ អ្នកប្រវត្តិវិទូឥស្លាមបានបន្តរៀបរាប់ថា ក្នុងរយៈពេលដែល អាម៉ីណះ បានចាប់ផ្តើមមានគរ៌ព្យាការីមូហាំម៉ាត់ អាម៉ីណះខ្លួនឯងធ្លាប់ជួបប្រទះនូវរឿងរ៉ាវប្លែកៗជាច្រើនដែលនាងពុំធ្លាប់ ជួបប្រទះ រឺបានឃើញតាំងពីមុនមក ដូចជានាងបានឃើញមានបរមីភ្លឺចែងចាំងចូលក្នុងពោះរបស់នាង ក្នុងរយះពេលដែលនាងកំពុងពរពោះព្យាការីមូហាំម៉ាត់ ឯបរិកិយាកាស់នៅជំវិញនាងវិញ នាងសង្កេតឃើញថា អ្វីៗហបីដូចជាប្រប្រួលច្រើន ការប្រែប្រួលនោះមានដូចជា អាកាសធាតុដែលធ្លាប់តែក្តៅហួតហែង ប្រែជាត្រជាក់ត្រជុំ ហើយទីកន្លែងដែលធ្លាប់តែគ្មានរុក្ខជាតិ បែជាដុះរីកខៀវខ្ចីស្រងាត់គ្រប់ទីកន្លែង គ្រប់សត្វបក្សាបក្សី បានផ្តល់ផល់ដល់មនុស្សអ្នកចិញ្ចឹមយ៉ាច្រើនជាទៅគាប់ចិត្ត។

យោងតាមការបញ្ជាក់របស់អាម៉ីណះ នាងបានមានប្រសាសន៍ថា៖ រយះពេលដែល អាម៉ីណះ មានទម្ងន់ព្យាការីមូហាំម៉ាត់គ្រប់៦ខែ មានបុរសម្នាក់បានមកសុបិនប្រាប់នាង ហើយនិយាយថា៖ “ឪ! អាម៉ីណះ.. ពិតប្រាកដណាស់ នាងកំពុងតែពរពោះទារកប្រុសម្នាក់ ដែលទារកនោះមានយសស័ក្រខ្ពង់ខ្ពស់ក្រៃលែង មានអំណាចគ្រប់គ្រងមនុស្សលោក និងជាអ្នកដឹកនាំមនុស្សលោកនាពេលដែលរូបគេធំពេញវ័យខាងមុខ ចូរនាងដាក់ឈ្មោះអោយថា មូហាំម៉ាត់”។ នៅពេលនោះ ខ្ញុំកំពុងសម្រាននៅក្នុងបន្ទប់ ហើយអាប់ឌុលមូតាលិប កំពុងតវ៉ាហ្វជំវិញកាក់ពះ ពួកយើងកំពុងតែរង់ចាំការប្រសូតកូនរបស់ខ្ញុំ ខ្ញុំបានលឺសម្លេងចំលែកមួយចេញមកកស្រាប់តែឃើញចាបមួយក្បាលបានពាំស្លឹកឈើ ដែលធ្វើអោយខ្ញុំមានចិត្តស្ងប់ស្ងាត់ពីការភ័យក្លាច បន្ទាប់មក ខ្ញុំបានបិទភ្នេកគេង បន្តិចក្រោយមកនៅពេលដែលខ្ញុំបើកភ្នេកឡើងវិញ កស្រាប់តែឃើញចានទឹកមួយចានពណ៌ស ហើយខ្ញុំកផឹកទឹកនោះ នៅពេលនោះខ្ញុំឃើញពន្លឺចំលែកមួយបានចាំងរស្មីពីលើមេឃមក ហើយបន្ទាប់មកមានស្រ្តីជាច្រើននាក់បានបង្ហាញខ្លួននៅចំពោះមុខខ្ញុំ ពួកគេមានមាឌធំខ្ពស់ ស្អាត ដូចពីដាតារី (ទេពអប្សរ) ពួកគេបានមកក្បែខ្ញុំ ពេលនោះខ្ញុំកំពុងស្ថិតក្នុងស្ថានភាពភ័យខ្លាចបំផុត។ នៅពេលនោះខ្ញុំបានសួរទៅកាន់ស្រ្តីម្នាក់ក្នុងចំណោមពួកគេថា តើពួកអ្នកទាំងអស់គ្នាជានរណា? ក្នុងចំណោមស្រ្តីៗនោះម្នាក់បានឆ្លើយថា ខ្ញុំគឺជា អៃសះ (ភរិយារបស់ស្តេចហ្វៀរអូន) ហើយម្នាក់ទៀតបានឆ្លើយថា ខ្ញុំគឺជាម៉ារីយាំ (ព្រះនាងម៉ារីកូនស្រីរបស់ព្យាការីអ៊ីមរ៉ន) និងអ្នកផ្សេងៗទៀតគឺជាពីដាតារី (ទេពអព្សរ) ដែលចុះពីឋានសួរ៌មក។ បន្ទាប់មកពួកគេបានឈានជើងចូលមកក្បែខ្ញុំ ដោយដៃរបស់ពួកគេមានកាន់កំសៀវទឹកពណ៌ប្រាក់ម្នាក់មួយ និងមានសត្វចាបជាច្រើនក្បាលដែលចំពុះរបស់វាដាំដោយត្បូងគ្រប់ប្រភេទ ចំរុះពណ៌ (ត្បូងយ៉ាកូដ និង សាំរ៉ូត) បន្តិចក្រោយមក ខ្ញុំកបានប្រសូតកូនប្រុសរបស់ខ្ញុំ។ ជាការពិតណាស់ ពួកគេទាំងនោះបានទទួលបង្គាប់បញ្ជាពីអល់ឡោះ ដើម្បីជួយអាម៉ីណះប្រសូតបុត្រ នោះគឺព្យាការីមូហាំម៉ាត់។ អាម៉ីណះបានរៀបរាប់បន្តថា៖ នៅពេលដែលព្យាការីមូហាំម៉ាត់បានប្រសូតមកក្រៅ ខ្ញុំឃើញមូហាំម៉ាត់ស៊ូជូត (ក្រាបក្បាលចុះក្រោម) រួចហើយកងើយក្បាលឡើងលើ ដោយភ្នេករបស់គេទាំងគូរមើលសម្លឹងទៅលើមេឃ ក្នុងស្ថានភាពស្អាតល្អ មិនប្រឡាក់អ្វីបន្តិចសោះ ហបីដូចជាត្រូវបានគេសម្អាតរួចរាល់ គ្មានឈាម មានក្លិនក្រអូបដូចត្រូវបានគេលាបទឹកក្រអូប និងគ្មានប្រឡាក់អ្វីបន្តិចសោះឡើយ ថែមទាំងត្រូវបានគេកាត់ទងផ្សិត និងខតាន់ (កាត់ស្បែកចុងនៃអង្គលឹង្គ) ជាស្រេចថែមទៀតផង។

ចាប់តាំងពីថ្ងៃដែលព្យាការីមូហាំម៉ាត់បានប្រសូតមក មហាំម៉ាត់ គឺជាកុមាតែម្នាក់គត់ដែលធ្វើអោយមនុស្សម្នាគ្រប់គ្នាតែងតែកោតសសើអំពីភាពស្លូតត្រង់ និងលូតលាស់ធំធាត់ឆាប់រហ័ស ដែលជាទីស្រលាញ់ ពោល នាពេលមូហាំម៉ាត់មានអាយុត្រឹមតែ៣ខែ មូហាំម៉ាត់ចេះឈរ និង៥ខែចេះដើ និង៩ខែក្រោយមកមានកាយសម្បទារឹងមាំ ថែមទាំងអាចនិយាយស្តីបានច្បាស់ បែងចែកខុសត្រូវបានយ៉ាងត្រឹមត្រូវទៀតផង។ មូហាំម៉ាត់រស់នៅជាមួយម្តាយ នឹងជីតារបស់ខ្លួនក្នុងដំបូលគ្រួសារមួយពោពេញទៅដោយភាពកក់ក្តៅ និងក្តីស្រលាញ់ពីសំណាក់ក្រុមគ្រួសារនិងអ្នកជិតខាង និងទទួលបានការមើលដែទាំពីក្រុមគ្រួសារយ៉ាងយកចិត្តទុកដាក់បំផុត។ មូហាំម៉ាត់គឺជាមនុស្សម្នាក់ដូចមនុស្សដ៏ទៃផ្សេងទៀតផងដែ ប៉ុន្តៃមូហាំម៉ាត់គឺជាព្យាការីរបស់អល់ឡោះ ដូចណាពីដ៏ទៃផ្សេងៗទៀត។ មនុស្សលោកគ្រប់រូបមានពូជពង្សសាវតាពីអាទាំនិងភរិយារបស់លោកតែមួយ ដូច្នោះដែមូហាំម៉ាត់កមានពូជពង្សសាវតាពីណាពីអាទាំនឹងហាវើផងដែ។ ដែលពូជពង្សមូហាំម៉ាត់ត្រូវបានអ្នកប្រវត្តិសាស្ត្រឥស្លាមចែកចេញជាបីជំនាន់ មានដូចខាងក្រោម៖

#ជំនាន់ទី១

មូហាំម៉ាត់ ពិន អាប់ឌុលឡោះ (ព្យាការីមូហាំម៉ាត់) (محمد بن عبدالله) ពិន អាប់ឌុលមូតាលិប (សៃពះ) (بن عبدالمطلب)ពិន ហាហ្ស៊ីម (អាំរ៉ូ) (بن هاشم) ពិន អាប់ឌុលម៉ាណាហ្វ (មូហ្គីរ៉ោះ) (بن عبدالمناف) ពិន កូសៃ (សៃយិត) (بن قصي) ពិន គីឡាប (بن كلاب) ពិន មូររ៉ោះ (بن مرة) ពិន កាអាប់ (بن كعب) ពិន ឡាស្ស (بن لؤي) ពិន ហ្គលិប (بن غالب) ហ្វះរ (ផ្តើមអម្បូរកូរើស្ស) (بن فهر) ពិន ម៉ាលិក (بن مالك) ពិន អាល់ណត់ (កយ្ស) (بن النضر) ពិន គីណាណះ (بن كنانة) ពិន ឃូសៃម៉ះ (بن خزيمة) ពិន មុទ្រីកោះ (អាមៀរ) (بن مدركة) ពិន អិលយើស (بن إلياس) ពិន មូទើរ (بن مضر) ពិន នីសើរ (بن نزار) ពិន ម៉ាអាត (بن معد) ពិន អាត់ណាន (بن عدنان) ។(អាត់ណានគឺជាឈ្មោះមនុស្ស ហើយកជាឈ្មោះអម្បូរអារ៉ាប់ដែលមានឡើងបន្ទាប់ពីណាពីអ៊ីស្មាអែលស្លាប់)។

#ជំនាន់ទី២

អាត់ណាន ពិន អាត់ ពិន ហូម៉ៃសាក ពិន អ៊ូឡាម៉ាន់ ពិន អួស្ស ពិន ពួស្ស ពិន កំវ៉ាល ពិន អូពៃ ពិន អាវវ៉ាម ពិន ណាហ្ស៊ីត ពិន ហាហ្សា ពិន ប៉ាល់ទើស្ស ពិន យ៉ាទលៀហ្វ ពិន តាពៀឃ ពិន ចាហ៊ីម ពិន ណាហីស្ស ពិន ម៉ាឃី អ៊ីត ពិន អាប់កើរ ពិន អូពែត្ត ពិន ហាំតាន ពិន ស៊ីនពើរ ពិន យ៉ាស់រីពី ពិន យ៉ះហ៊្សាន ពិន យ៉ាល់ហាន់ ពិន អើរអាវ៉ា ពិន អ៊ីត ពិន ទីហ្សាន ពិន អៃសើរ ពិន អាហ្វណាត ពិន អៃហាម ពិន មុកសៀរ ពិន ណាហីស្ស ពិន ហ្សារីស្ស ពិន ស៊ូម៉ៃ ពិន មូហ៊្សៃ ពិន អាវទះ ពិន អ៊ីរ៉ម ពិន កយទើរ ពិន អ៊ីស្មាអែល (ណាពី) ពិន អ៊ីព្រហ៊ីម (ណាពី)។

#ជំនាន់ទី៣

អ៊ីព្រហ៊ីម ពិន តារៀឃ (អាហ្សើរ) (إبراهيم بن تارخ) ពិន ណាឃូរ (بن ناخور) ពិន ស៊ូរ៉ួក (بن سروغ) ពិន រ៉អ៊ូ (ណាពីហូត) (بن أرغو) ពិន ហ្វាលៀហ្គ (بن فالغ)ពិន អាពៀរ (بن عابر) ពិន ហ្សាលៀឃ (بن شالخ) ពិន អើរហ្វើឃសាត (بن أرفخشد) ពិន សាម (بن سام) ពិន ណុះ (ណាពី) (بن نوح) ពិន ឡាមក៍ (بن لمك) ពិន មូតាវើហ្សាលៀឃ (بن متوشلخ) ពិន អើឃណូឃ (ណាពីអ៊ីទ្រីស) (بن أخنوخ) ពិន យ៉ាហ្ស៉ីត (بن يزيد) ពិន ម៉ះឡាអ៊ីល (بن مهلايل) ពិន ក័យណាន (بن قينان) ពិន អានូហ្ស (بن أنوش) ពិន ហ្សែត៍ (بن شيت) ពិន អាទាំ (بن أدم) (ណាពីមុនគេ ហើយកជាមនុស្សដែលមានមុនគេលើភពផែនដីនេះ)។


គ្រួសារណាពីមូហាំម៉ាត់

គ្រួសារណាពីមូហាំម៉ាត់ត្រូវគេស្គាល់តាមរយះងារឈ្មោះ ហាស្ស៊ីម (គឺលោកហាស្ស៊ីម ពិន អាប់ឌុលម៉ាណាហ្វ) ដែលជាជីតាទួតរបស់ណាពីមូហាំម៉ាត់។ (ប្រវត្តិលោក ហាស្ស៊ីម) លោកហាស្ស៊ីម គឺជាយុវជនវ័យជំទង់ម្នាក់ដែលត្រូវបានគណះកម្មការទទួលចាត់ចែងអ្នកធ្វើហាជ្ជីនៅសម័យកាលនោះចាត់តាំងអោយធ្វើជាប្រធានទទួលខុសត្រូវផ្នែកអារហារ លោកគឺជាមនុស្សម្នាក់ដែលមានការអត់ធ្មត់ខ្ពស់ និងមានចិត្តសណ្តោះប្រណី គាត់គឺជាមនុស្សដំបូងគេបង្អស់ដែលបានទទួលអោយធ្វើមុខងារជាអ្នកចាត់ចែងម្ហូបអាហារជូនក្រុមទៅធ្វើហាជ្ជីនៅម៉ាក្កះនាសម័យកាលនោះ ដោយសារភាពស្មោះត្រង់នឹងទៀងត្រង់របស់គាត់។ ឈ្មោះលោកពិតគឺ អាំរ៉ូ មូលហេតុដែលគេហៅគាត់ ហាស្ស៊ីម ដោយសារតែមានថ្ងៃមួយ គាត់បានបំបែកនំប៉័ងមួយដុំធំរឹងជាពីរចំនែក (ពាក្បថា ហាស្ស៊ីម មកពីពាក្ប ហើស្ស ហាស្ស៊ីមី ប្រែវិញថាបំបែក រឺពុះជាពីចំនែក) ដើម្បីយកនំប៉័ងនោះធ្វើបបរជូនក្រុមហាជ្ជីអារ៉ាប់កូរើស្សហូប។ បន្ទាប់ពីធ្វើជាអ្នកគ្រប់គ្រងទទួលខុស្រូវម្ហូបអាហារមួយរយះក្រោយមក ហាស្ស៊ីម បានប្រកបមុខរបរជាអ្នកជំនួញម្នាក់នៅឯប្រទេសហ្សាម (សីរី) និងនៅម៉ាទីណះ ក្នុងរយៈពេលដែលគាត់រស់នៅឯម៉ាទីណះដើម្បីប្រកបមុខរបរជាអ្នកជំនួញ ហាស្ស៊ីមបានរៀបការជាមួយ សាល់ម៉ា ពិនទី អាំរ៉ូ ជាប្តីប្រពន្ធ ពួកគេទាំងពីររស់នៅឯម៉ាទីណះមួយរយៈបន្ទាប់ពីរៀបការរួច ជាបន្ទាប់ដើម្បីបន្តមុខរបរជាអ្នកជំនួញ ពួកគេទាំងពីរបានចាប់ដៃគ្នាឆ្ពស់ទៅកាន់ប្រទេសហ្សាម (សីរី)វិញ ដើម្បីបន្តជាអ្នកជំនួញនៅទីនោះ នៅក្នុងពេលធ្វើដំណើ ស្រាប់តែហាស្ស៊ីមបានធ្លាក់ខ្លួនឈើនឹងស្លាប់នៅពាក់កណ្តាលផ្លូវ គឺនៅហ្គសះ (ប៉ាឡេស្ទីន)។ នៅក្នុងឆ្នាំ 497M ប្រពន្ធរបស់ហាស្ស៊ីម (ឈ្មោះ សាល់ម៉ា) បានឆ្លងទន្លេទទួលបានកូនប្រុសម្នាក់ គឺ អាប់ឌុលមូតាលិប (ហ្សៃពះ មានន័យថា ពីងពាង ដោយសារសក់របស់គាត់ផ្នែកខាងមុខពណ៌សដូចពីងពាង)។ ហាស្ស៊ីម មានកូនប្រុសសរុបបួននាក់ និងកូនស្រីប្រាំនាក់។


កំនើតណាពីមូហាំម៉ាត់

ដូចយើងបានដឹងរួចមកហើយថា ណាពីមូហាំម៉ាត់មានដើមកំនើតកើតចេញពីពូជពង្សវង់ត្រកូល លោក ហាស្ស៊ីម រឺអម្បូរហាស្ស៊ីម។ យោងតាមអ្នកប្រវត្តិសាស្ត្រឥស្លាមដ៏ល្បីឈ្មោះពីរនាក់ គឺលោក មូហាំម៉ាត់ ស៊ូឡៃម៉ាន អាល់ម៉ាន់ស៊ូរហ្វូរី និងលោក ម៉ះម៉ូត ប៉ាហ្សា អ្នកទាំងពីរបានរៀបរាប់ថា៖ ព្យាការីមូហាំម៉ាត់ ត្រូវបានគេប្រសូតនៅថ្ងៃ ច័ន្ទទី9 ខែរ៉ពីអ៊ុលអាវ៉ាល់ នៅឆ្នាំដំរី (សូមមើលទៅជំពូកឆ្នាំដំរី) ត្រូវនិងថ្ងៃទី 20 រឺ 22 ខែមេសា (April) ឆ្នាំ571M (គ្រឹះសករាជ) នៅឯក្រុងម៉ាក្កះ (ទីក្រុងម៉ាក្កះគឺជាឈ្មោះទីក្រុងនៃប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន) បន្ទាប់ពីម៉ាក្កះនៅក្រោមអនានិគមន៍ក្រុមកលសម្ព័ន គីស្សរ៉ អានូហ្សើរវ៉ាន់ (Kisra Anosyarwan) រយះពេល 40ឆ្នាំ។ នៅក្នុងកំណត់ត្រារបស់ប្រវត្តិវិទូឥស្លាមជាច្រើនបានលើកឡើងថា នៅថ្ងៃព្យាការីមូហាំម៉ាត់ប្រសូត មានបាតុភូតចំឡែកៗជាច្រើនបានកើតឡើងក្នុងថ្ងៃនោះ ពោល ដូចជា មានពន្លឺចែងចាំងពីទឹសខាងកើត និងរុក្ខជាតិគ្រប់ប្រភេទបានរីកស្គុះស្គាយចំរុះពណ៌ជាដើម ។ល។ បាតុភូតទាំងនោះសបញ្ជាក់អោយឃើញថា ការប្រសូតរបស់ ព្យាការីមូហាំម៉ាត់ គឺជាដើម្បីដឹកនាំមនុស្សលោកអោយដើតាមមាគារ៌ដ៏ត្រឹមត្រូវ ដែលជាមាគារ៌ដែលព្រះជាម្ចាស់តម្រូវអោយមនុស្សលោកគ្រប់រូបគោរពប្រតិបត្តិ។ នៅក្នុងរីវ៉ាយ៉ាត់ (និទាន) មួយបាននិយាយថា៖ ខណះពេលដែលព្យាការីមូហាំម៉ាត់កើតចេញពីផ្ទៃម្តាយ ជុំរំទ័ពរបស់ក្រុមគីស្សរ៉បានទទួលរងនូវខ្យល់ព្យុះយ៉ាងខ្លាំង រហូតបានធ្វើអោយបើងរលំជុំរំរបស់កងទ័ពគីស្សរ៉ ឯគំភ្លើងដែលពួកម៉ាជូស៊ី (ក្រុមសំពះភ្លើងជាព្រះ)វិញបានរលត់។ រីវ៉ាយ៉ាត់នេះបាននិយាយរៀបរាប់ដោយលោក អាល់ ប៉ៃហាកី និងមូហាំម៉ាត់ ងាល់ ហ្គសាលី ។ល។ នៅពេលដែលព្យាការីមូហាំម៉ាត់បានប្រសូត ម្តាយរបស់ណាពីមូហាំម៉ាត់បានជូនដំណឹងទៅ អាប់ឌូលមូតាលិបជាបន្ទាន់ បន្ទាប់ពីលោកបានទទួលដំណឹងរបស់អាម៉ីណះរួច លោកមានអារម្មណ៍សប្បាយរីករាយក្រៃលែង ហើយក៏ប្រញ៉ាប់រុះរាន់ធ្វើដំណើទៅកាន់ផ្ទះរបស់អាម៉ីណះ ដើម្បីទទួលស្វាគមន៍ចៅប្រុសថ្មីរបស់លោក។ នៅពេលជិតទៅដល់ លោកបានចូលកាក្ពះជាមុន ដើម្បីគោរពនឹងថ្លែងអំណរអរគុណចំពោះអល់ឡោះ ដែលទ្រង់បានប្រទានចៅប្រុសសំរាប់ក្រុមគ្រួសារគាត់ នាពេលនោះ លោកបានដាក់ឈ្មោះអោយចៅប្រុសដែលជាកូនរបស់អាម៉ីណះទើបនឹងកើតថ្មីថ្មងនោះថា “ មូហាំម៉ាត់ “ (ឈ្មោះមូហាំម៉ាត់ គឺជាឈ្មោះដែលពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រអារ៉ាប់ក្នុងសម័យកាលនោះ តាមការស្នើសុំរបស់អាមីណះ) បន្ទាប់ពីព្យាការីមូហាំម៉ាត់កើតរួចបានប្រាំពីរ 07 ថ្ងៃ អាប់ឌុលមូតាលិបបានរៀបចំកម្មវិធីខតាន់ (កាត់ស្បែកអង្គលិង្គកុមា) ដែលជាទំលៀមទំលាប់ និងជាប្រពៃណីរបស់ជនជាតិអារ៉ាប់នាសម័យកាលនោះ (ទុះជាព្យាការីមូហាំម៉ាត់ខតាន់ស្រាប់ហើយកដោយ)។

បន្ទាប់ពីព្យាការីមូហាំម៉ាត់កើតចេញពីផ្ទៃម្តាយរួច អាម៉ីណះជាអ្នកបំបៅដោះដល់ព្យាការីមូហាំម៉ាត់ បន្ទាប់មកគឺ ស៊ូវ៉ៃពះ នាងគឺជាខ្ញុំបំរើរបស់ អាពូឡាហាប់ ជាអ្នកបំបៅរួមជាមួយកូនរបស់ស៊ូវ៉ៃពះឈ្មោះ ម៉ាស្សរ៉ូឃ។ ផ្សេងពីព្យាការីមូហាំម៉ាត់ និងកូនរបស់ខ្លួន ស៊ូវ៉ៃពះធ្លាប់បំបៅដោះដល់ ហាំហ្សះ ពិន អាប់ឌុលមូតាលិប (ឪពុកមារបស់ព្យាការីមូហាំម៉ាត់) និង អាពូសាល់ម៉ះ ពិន អាសាត់ អាល់មើឃហ្ស៊ូម៉ី ផងដែ។ ដោយឃើញពីការលំបាករបស់ ស៊ូវ៉ៃពះ ដោយនាងមានការបំបៅកូនរបស់ខ្លួនផងនិងព្យាការីមូហាំម៉ាត់ផងនោះ អាប់ឌុលមូតាលិប លោកបានរកស្ត្រីម្នាក់ផ្សេងទៀតដើម្បីជួយបំបៅដល់ព្យាការីមូហាំម៉ាត់ គឺ ហាលីម៉ះ។ ព្យាការីមូហាំម៉ាត់បានរស់នៅ នឹងបំបៅដោះដោយហាលីម៉ះ ចាប់តាំងពីពេលនោះមក។


ព្យាការីមូហាំម៉ាត់ត្រូវបានគេវះទ្រូង

នៅពេលដែលមូហាំម៉ាត់នៅជាមួយក្រុមគ្រួសារ ហាលីម៉ះ មូហាំម៉ាត់មានអាយុជាងពីរឆ្នាំតែប៉ុណ្ណោះ នៅពេលនោះមូហាំម៉ាត់បានចេញទៅកង្វាលពពែនៅខាងក្រោយផ្ទះជាមួយកូនៗរបស់ហាលីម៉ះដូចរាល់សប់ដងជារៀងរាល់ថ្ងៃ មានថ្ងៃមួយ នាពេលដែលមូហាំម៉ាត់កំពុងកង្វាលពពែ ស្រាប់តែមានបុរសវ័យចំណាស់ពីរនាក់ បានទៅជិតមូហាំម៉ាត់ ហើយបានចាប់ផ្តួលទៅលើដី និងបានវះទ្រូងមូហាំម៉ាត់។ ពេលនោះកូនប្រុសរបស់ហាលីម៉ះម្នាក់បានឃើញហេតុការនោះ ក៏បានរត់យ៉ាងប្រញាប់ញាលដើម្បីរាយកការណ៍ ជូនដំណឹងដល់ឪពុកម្តាយរបស់ខ្លួន ទាំងតក់ក្រហល់បំផុត ដោយកូនហាលីម៉ះបាននិយាយប្រាប់រឿងរ៉ាវថា៖ ឪពុកម្តាយជាទីស្រលាញ់.. ពិតណាស់ ខ្ញុំបានឃើញមានបុរសពីរនាក់បានចាប់មូហាំម៉ាត់ផ្តួលទៅលើដី ហើយពួកគេបានវះទ្រូងមូហាំម៉ាត់។ នៅពេលឬដំណឹងដូច្នោះ ហាលីម៉ះ និងស្វាមី ប្រញាប់ប្រញាលចេញពីផ្ទះ ឆ្ពស់ទៅកាន់ទីកន្លែងដែលកូនប្រុសរបស់ខ្លួនរៀបរាប់ប្រាប់នោះ ពេលទៅដល់ កឃើញមូហាំម៉ាត់កំពុងឈរទ្រឹងនៅមួយកន្លែង ទាំងទឹកមុខស្លេកស្លាំង ពោពេញទៅដោយភាពភ័យខ្លាច។ ពេលឃើញដូច្នោះ ពួកគេក៏បានសួរនាំទៅកាន់មូហាំម៉ាត់ថា៖ ឪមូហាំម៉ាត់ តើមានរឿងអ្វីកើតឡើងចំពោះអ្នកនាពេលមុននេះបន្តិចនោះ? មូហាំម៉ាត់បានឆ្លើយវិញទាំងទឹកមុខស្លេកស្លាំងភ័យក្លាចថា៖ មុននេះបន្តិច នាពេលដែលខ្ញុំកំពុងកង្វាលពពេ ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ស មាឌធំ និងមានកំពស់ខ្ពស់ បានចាប់ខ្ញុំផ្តួលទៅលើដី ហើយពួកគេកបានចាប់ផ្តើមវះទ្រូងរបស់ខ្ញុំ ហបីដូចជាពួកគេកំពុងរុករកអ្វីម្យ៉ាងនៅក្នុងខ្លួនរបស់ខ្ញុំ បន្ទាប់មកពួកគេបានលាងសម្អាតជាមួយទឹកម្យ៉ាងដែលពួកគេកាន់និងដៃក្នុងកំសៀវទឹក រួចពួកគេកបានចាកចេញពីទីកន្លែងនេះ។ បន្ទាប់ពីលឺការរៀបរាប់របស់មូហាំម៉ាត់ចប់សប់គ្រប់ហើយ ហាលីម៉ះនិងស្វាមី បានត្រូតពិនិត្យនៅលើដងខ្លួនមូហាំម៉ាត់ តែគ្មានឃើញរបួសអ្វីឡើយ មានតែឃើញស្លាកស្នាមបន្តិចបន្តូចនៅលើទ្រូងរបស់មូហាំម៉ាត់ ហើយកនាំមូហាំម៉ាត់ត្រលប់ទៅផ្ទះវិញ។ (មូហាំម៉ាត់នៅជាមួយក្រុមគ្រូសារហាលីម៉ះរយះពេលប្រាំឆ្នាំ ដោយជួយកង្វាលពពែជាមួយកូនៗរបស់ហាលីម៉ះ។ នៅទីកន្លែងនោះហើយ មូហាំម៉ាត់ក្លាយជាកូនចិញ្ចឹមម្នាក់ក្នុងចំណោមកូនៗបង្កើតរបស់ហាលីម៉ះ ដែលនាងនឹងស្វាម៉ីមានក្តីអានិតស្រលាញ់ និងអាណិតអាសូ ការពារ និងយកចិត្តទុកដាក់ខ្ពស់បំផុត ពីព្រោះដោយសារមូហាំម៉ាត់បានក្លាយជាក្មេងកំព្រារឪពុកតាំងពីមិនទាន់ប្រសូត។ ហើយកន្លែងនោះហើយ ជាទីកន្លែងដែលមូហាំម៉ាត់ចាប់ផ្តើមរៀននិយាយភាសាអារ៉ាប់ និងការអបរំផ្សេងៗពីសំណាក់ហាលីម៉ះផ្ទាល់និងស្វាម៉ី និងអ្នកជិតខាងរបស់ក្រុមគ្រួសារហាលីម៉ះ)។

ដោយហេតុភាពភ័យក្លាច និងព្រួយបារម្មណ៍ចំពោះសុវត្តភាពមូហាំម៉ាត់ ហាលីម៉ះនិងស្វាមី បានសម្រេចចិត្តនាំមូហាំម៉ាត់ទៅម៉ាក្កះវិញ ដើម្បីប្រគល់ជូនអាម៉ីណះនិងជីតារបស់គាត់ អាប់ឌុលមូតាលិបវិញ។ នៅថ្ងៃដែលហាលីម៉ះនិងស្វាមីនាំមូហាំម៉ាត់ចាកចេញពីគ្រួសាររបស់ខ្លួន នៅពាក់កណ្តាលផ្លូវ ជិតដល់ម៉ាក្កះ ហាលីម៉ះនិងស្វាមី បានជួបនឹងអ្នកទស្សនះវិទូណាស្រនី អាពីសីនីយ (គ្រឹះសាសនា) ពីរនាក់ ពួកគេបាននិយាយប្រាប់ហាលីម៉ះនិងស្វាមីថា៖ ចូរពួកអ្នកប្រគល់ក្មេងនេះមកអោយខ្ញុំបានទេ ខ្ញុំនឹងនាំក្មេងរូបនេះទៅកាន់ស្តាចរបស់ពួកយើង ពួកយើងដឹងថាក្មេងម្នាក់នេះ គឺជាក្មេងដែលមានបរមីខ្ពស់ និងក្លាយជាមេដឹកនាំមនុស្សលោកគ្រប់រូប ហើយគឺជាមនុស្សគំរូដល់មនុស្សលោកទាំងឡាយ។ នៅពេលឫដូច្នោះ ហាលីម៉ះប្រញ៉ាប់ប្រញាលជំលៀសមូហាំម៉ាត់ចេញពីទីកន្លែងនោះទាំងភាពភ័យក្លាច និងបានប្រញ៉ាប់ប្រញាល់ចេញដំណើបន្តទៅកាន់ទឹកដីម៉ាក្កះ ដើម្បីប្រគល់មូហាំម៉ាត់ជូនទៅអាប់ឌុលមូតាលិប និងអាម៉ីណះវិញ។

អាប់ឌុលមូតាលិប ជាជីតារបស់មូហាំម៉ាត់ មានក្តីអាណិតស្រលាញដល់មូហាំម៉ាត់ខ្លាំងហើយច្រើនជាងអ្វីៗទាំងអស់រកប្រៀបផ្ទឹមពុំបាន ពីព្រោះមូហាំម៉ាត់ជាក្មេងកំព្រារឪពុកតាំងពីមិនទាន់កើត ម្យ៉ាងវិញទៀត ដោយសារតែមូហាំម៉ាត់ជាក្មេងម្នាក់ដែលខុសប្លែកពីក្មេងដ៏ទៃផ្សេងទៀត មូហាំម៉ាត់មានអត្តចរិកស្លូតបូត ទៀតត្រង់ និងមានសិលធម៌ល្អគួរជាទីស្រលាញ់នៃមនុស្សគ្រប់គ្នា មិនតែប៉ុណ្ណោះឆ្លៀសវ័យ ដូចមនុស្សចាស់ថែមទៀតផង។ ពេលហាលីមះនិងស្វាមីបាននាំមូហាំម៉ាត់ទៅដល់ទឹកដីម៉ាក្កះ និងបានប្រគល់មូហាំម៉ាត់ជូនទៅអាប់ឌុលមូតាលិបដែលជាជីតារួច មូហាំម៉ាត់នៅជាមួយអាប់ឌុលមូតាលិបមិនយូប៉ុន្មាន អាម៉ីណះកបាននាំមូហាំម៉ាត់ទៅម៉ាទីណះវិញ ដើម្បីជួបជុំសាច់ញាតិនៅទីនោះ ដោយរួមដំណើដោយ អំមូអៃម៉ាន់ (ស្ត្រីបំរើរបស់អាប់ឌុលឡោះឪពុកមូហាំម៉ាត់) ដោយជិះសត្វអូដពីរក្បាលជាមធ្យោបាយក្នុងការធ្វើដំណើរពីម៉ាក្កះទៅម៉ាទីណះ ក្នុងចំងាយដី 500គីឡូម៉ែត្រ ។ នៅពេលដល់ពាក់កណ្តាលផ្លូវ អំមូអៃម៉ាន់ បានចង្អុលប្រាប់ទីកន្លែងកូពូរ (ផ្នូ) របស់អាប់ឌុលឡោះ (ឪពុកមូហាំម៉ាត់) ប្រាប់ទៅអាម៉ីណះនិងមូហាំម៉ាត់ដែលជាកូនប្រុស នាពេលដែលពួកគេទាំងបីបានហ្សីរះកូពូរ (មើលផ្នូ)អាប់ឌុលឡោះរួច ពួកគេកចាប់ផ្តើមធ្វើដំណើឆ្ពស់ទៅកាន់ម៉ាទីណះជាបន្តរហូតបានទៅដល់ទឹកដីម៉ាទីណះ និងបានរស់នៅទីនោះជួបជុំជាមួយក្រុមគ្រួសារ សាចច់ញាតិរបស់អាម៉ីណះនៅទីនោះ ។ ក្នុងររយះពេល 06ខែនៅម៉ាទីណះ នាថ្ងៃមួយអាម៉ីណះបានសម្រេចចិត្តចាកចេញពីម៉ាទីណះ ដើម្បីធ្វើដំណើមកជួបជុំអាប់ឌុលមូតាលិបនៅឯម៉ាក្កះវិញ នៅតាមផ្លូវ ដោយជិះសត្វអូដពីរក្បាលនោះជាមធ្យោបាយក្នុងការធ្វើដំណើដដែល នៅពេលដែលពួកគេបានមកដល់អាព្ពវ៉ាក អាម៉ីណះកបានធ្លាក់ខ្លួនឈឺនៅទៅនោះ ហើយកបានស្លាប់ និងកូពូរនៅទីនោះតែម្តងទៅ។ ហើយអំមូអៃម៉ាន់កបាននាំមូហាំម៉ាត់ចាកចេញពីកន្លែងនោះ ដើម្បីបន្តដំណើមកកាន់ទឹកដីម៉ាក្កះ ដែលជាផ្ទះរបស់ជីតាមូហាំម៉ាត់ អាប់ឌុលមូតាលិបវិញ។ មូហាំម៉ាត់ក្លាយជាក្មេងកំព្រារឪពុកម្តាយចាប់តាំងពីពេលនោះមក ហើយបន្តរស់នៅជាមួយជីតា អាប់ឌុលមូតាលិប និងឪពុកមារបស់ខ្លួនចំនួន១២នាក់ផ្សេងទៀត រហូតមក។

أَلَمْ يَجِدْكَ يَتِيمًا فَآوَى، وَوَجَدَكَ ضَالًّا فَهَدَى

មានន័យថា៖ តើទ្រង់មិនបានឃើញអ្នក (មូហាំម៉ាត់) ជាកូនកំព្រារ និងបានថែរក្សាអ្នកទេរឺ? ហើយទ្រង់បានឃើញអ្នកវង្វេង រួចទ្រង់បានចង្អល់បង្ហាញផ្លូវដល់អ្នកទេរឺ?... (ស៊ូរ៉ោះ អាល់ ឌូហា 6-7)


អាប់ឌុលមូតាលិបវ៉ាហ្វាត់ (ស្លាប់)

ក្តីអាណិតស្រលាញរបស់អាប់ឌុលមូតាលិបចំពោះមូហាំម៉ាត់ កាន់តែកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សុភៈបង្គល់ក្នុងគ្រួសារអាប់ឌុលមូតាលិបជាមួយមូហាំម៉ាត់កាន់តែធ្វើអោយអាប់ឌុលមូតាលិបសប្បាយរីករាយឥតឈប់ឈរ ទុះជាមូហាំម៉ាត់ក្លាយជាក្មេងកំព្រាឪពុកម្តាយកដោយ តែមូហាំម៉ាត់មិនដែលលំបាក រឺខ្វះភាពកក់ក្តៅ និងក្តីអាណិតស្រលាញពីពយកគេនោះឡើយ អាប់ឌុលមូតាលិបតែងតែផ្តល់តំលៃ ថែរក្សារ ការពារ និងបង្ហាត់បង្រៀនដល់មូហាំម៉ាត់គ្រប់ផ្នែក គ្រប់ពេល ក្នុងរយះពេលរស់នៅជាមួយមូហាំម៉ាត់។ មិនយូប៉ុន្មាន អាប់ឌុលមូតាលិប កចាប់ផ្តើមធ្លាក់ខ្លួនឈឺ ហើយកស្លាប់ចោលមូហាំម៉ាត់ម្នាក់ទៀត ដែលពេលនោះមូហាំម៉ាត់មានអាយុត្រឹមតែ 8ឆ្នាំ 2ខែ និង10ថ្ងៃតែប៉ុណ្ណោះ។ ការបាត់បង់អាយុជីវិត្តរបស់អាប់ឌុលមូតាលិប គឺជាការបាត់បង់ពឹងបង្អែកមួយផ្នែកធំរបស់មូហាំម៉ាត់ មិនតែប៉ុណ្ណោះ គឺជាការបាត់បង់ថ្នាក់ដឹកនាំមួយរូបនៅក្នុងទឹកដីម៉ាក្កះផងដែ ដោយសារតែអាប់ឌុលមូតាលិប គឺជាមនុស្សម្នាក់ដែលមានមុខមាត់ នឹងជាចាស់ទំជាទីគោរពរាប់អានរបស់ប្រជាជនក្នុងតំបន់ម៉ាក្កះ និងហីជើស្ស មិនតែប៉ុណ្ណោះលោកគឺជាបុគ្គលដែលតែងតែការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ជាពិសេសលើកលសម្ព័ន្ន ហាហ្សីម តែម្តង ពីព្រោះ អាប់ឌុលមូតាលិប តែងតែរៀបចំកម្មវិធីជួបជុំកលសម្ព័ន្ននេះ និងបានរៀបចំម្ហូបអារហារកន្លែងស្នាក់នៅផ្សេងៗដល់ពួកគេ (កលសម្ព័ន្នហាសហ្សីម) នាពេលមានកម្មវិធីជួបជុំម្តងៗនៅក្នងទឹកដីម៉ាក្កះ។


មូហាំម៉ាត់នៅជាមួយ ឪពុកមា អាពូតាលិប (អាប់ឌុលម៉ាណាហ្វ)

បន្ទាប់ពីអាប់ឌុលមូតាលិបបានស្លាប់បាត់បង់ជីវិត្ត អាពូតាលិប ដែលជាកូនទីមួយរបស់អាប់ឌុលមូតាលិប ជាអ្នកថែទាំ គាំពារ និងមើលការខុសត្រូវ ជាអណាព្យាបាល និងជាមេគ្រួសារ ជាអ្នកបង្ហាត់បង្រៀនចំពោះមូហាំម៉ាត់ មិនតែប៉ុណ្ណោះកូនៗចំនួន១២នាក់ផងដែ។ ទុះជាអាពូតាលិបមានលទ្ធភាពមិនស៊ូវជាធូធាប៉ុន្មាន ដូចប្អូនៗរបស់ខ្លួនដ៏ទៃផ្សេងទៀត តែអាពូតាលិបតែងតែផ្តល់ភាពកក់ក្តៅ និងតាមថែរក្សាការពារមូហាំម៉ាត់ តាមការបង្គាប់បញ្ជារបស់ឪពុករបស់ខ្លួនអាប់ឌុលមូតាលិប។ ម៉្យាងវិញទៀតអាពូតាលិបគឺជាមនុស្សម្នាក់ ដែលត្រូវបានគេស្គាល់ គោរពផងដែក្នុងសង្គម ជាពិសេសកលសម្ព័ន្នកូរើស្ស នាសម័យកាលនោះ ពីព្រោះអាពូតាលិប តែងតែដើជាមួយឪពុករបស់ខ្លួនអាប់ឌុលមូតាលិប នៅពេលមានកម្មវិធីណាមួយមិនដែលខានឡើយ។ នៅថ្ងៃមួយ នាពេលមូហាំម៉ាត់មានអាយុគ្រប់១២ឆ្នាំ។ ក្នុងការប្រកបមុខរបរជាអ្នកជំនួញ អាពូតាលិប បាននាំមូហាំម៉ាត់ទៅឯប្រទេសហ្សាមដើម្បីលក់ដូរមុខជំនួញរបស់ខ្លួន នៅគ្រានោះ នាពេលដល់ប្រទេសហ្សាម មានអាចារ្យគ្រឹះសាសនាម្នាក់បានបង្ហាញខ្លួន ហើយបាននិយាយទៅកាន់អាពូតាលិបដោយផ្តាំផ្ញើសុំអោយមានការប្រុងប្រយយ័ត្នខ្ពស់ចំពោះសុវត្តភាពរបស់មូហាំម៉ាត់ ដោយសារតែអាចារ្យគ្រឹះរូបនោះ លោកបានដឹងយល់អំពីមុជីហ្សាត់ (មហិទ្ធរឹទ) ជាណាពី (ដឹងតាមរយះគីតាបតាវរ៉ត និងអីងជីល) ដោយអាចារ្យរូបនោះបាននិយាយទៅកាន់អាពូតាលិបថា៖ ចូរអ្នកកុំនាំក្មេងម្នាក់នេះទៅកន្លែងណាដែលឆ្ងាយពីទីក្រុងហ្សាមនេះអោយសោះ ពីព្រោះក្មេងរូបនេះ (មូហាំម៉ាត់) គឺជាក្មេងតែម្នាក់ដែលពួកយ៉ាហូទីកំពុងតែតាមរក តាមរយះចំនុចសំខាន់ៗដែលគេស្គាល់ដឹងអំពីបរមីដែលនៅលើដងខ្លួន និងនៅជំវិញ។ នាពេលឫបែបនោះ អាពូតាលិប ប្រញ៉ាប់ប្រញាលនាំមូហាំម៉ាត់ចេញពីក្រុងហ្សាមធ្វើដំណើឆ្ពស់ត្រលប់ទៅម៉ាក្កះវិញ ហើយកបន្តរស់នៅជាមួយអាពូតាលិបជារៀងរហូតទៅ។

__________________ សូមរង់ចាំអានភាគទី០៣
តើមូហាំម៉ាត់ជានរណា?:
Go Up